ប្រកាសនិងតែងតាំងស្នង​ការ​នគរបាលខេត្តព្រៃវែងថ្មី​​ព្រឹកនេះ​! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ប្រកាសនិងតែងតាំងស្នង​ការ​នគរបាលខេត្តព្រៃវែងថ្មី​​ព្រឹកនេះ​!


ប្រកាសនិងតែងតាំងស្នង​ការ​នគរបាលខេត្តព្រៃវែងថ្មី​​ព្រឹកនេះ​!


ព្រៃវែង ​លោក​ឧត្តមសេនីយ៍ទោ  ឈឿ​ន ប៊ុនឆនប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋានគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ត្រូវ​បាន​ឡើង​កាន់​ជាស្នងការនគរបាលខេត្តព្រៃវែងជំនួស​លោក​ឧត្តមសេនីយ៍ទោ ព្រំ សន្ធរ អតីតស្នងការ នគរបាលខេត្តព្រៃវែង ទៅបម្រើការជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ 


ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ស្នងការនៃ​ស្នងការដ្ឋាននគរបាល​ខេត្តព្រៃវែង បានប្រារ​ព្ធធ្វើ​ឡើង​នៅ​សាលាខេត្ត ក្រោម​អធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក ជា សុមេធី  អភិបាល នៃ​គណៈ​អភិបាលខេត្តព្រៃវែង និង​ចូលរួម​ថ្នាក់ដឹកនាំ​កម្លាំងប្រដាប់អាវុធ ប្រធាន​អនុ​ប្រធាន​មន្ទីរ តាម​មន្ទីរ​ជុំវិញ​ខេត្ត ប្រធាន​-​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ សាខា​ពន្ធដារ អភិ​បាលស្រុក អធិ​ការ​ស្រុក ជា​ច្រើន​នាក់​ផង​ដែរ​ ។


លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុនឆន ដែល​ទើប​ឡើង​កាន់​តំណែង​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ ចំពោះ​គណៈអធិបតី​យ៉ាង​ដូច្នេះ​ថា «​​ថ្ងៃនេះ​​គឺជា​ថ្ងៃមួយ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​បំផុត​ សំរាប់​រូប​ខ្ញុំ ក៏​ដូច​ជា​មន្ត្រី​នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង មាន​កិត្តិយស​បាន​ទទួល​នូវ​ការ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​នា​ឱកាស​នេះ​។


ដើម្បី​សំដែង​នូវ​ទឹកចិត្ត​ដ៏​ស្មោះស្ម័គ្រ​ភក្តី ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ខ្ញុំបាទ​សូម​ធ្វើការ​សន្យា​ដោយ​ការ​ទទួលខុសត្រូវ និង​ប្តេជ្ញា​ចិត្តដូច​តទៅ ​៖ សន្យា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។ គោរព និង​អនុវត្ត​ដោយ​ស្មោះត្រង់​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។ យក​អស់កំលាំង​កាយ​ចិត្ត គំនិត​ប្រាជ្ញា​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជារាស្ត្រ និង​មិន​ធ្វើ​អ្វី​ដែល​នាំ​អោយ​ប៉ះពាល់​ប្រយោជន៍​របស់​ប្រជារាស្ត្រ​ឡើយ ៕



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages