គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានចាត់ដំណាង ចុះហាមឃាត់អាជីវកម្មជីកនិងដឹកដីពុំមានច្បាប់ នៅស្វាយរមៀត។

ដោយ :www.meassoranews.com


លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានចាត់ដំណាង ចុះហាមឃាត់អាជីវកម្មជីកនិងដឹកដីពុំមានច្បាប់ នៅស្វាយរមៀត។


ខេត្តកណ្តាល៖ក្រោយពីទទួលបានព័ត៌មានពីបងប្អូនអ្នកសារព័ត៌មាន ទាក់ទងនិងករណីអាជីវកម្ម ជីកនិងដឹកដីរបស់លោកស៊្រាង ផេង ពុំមានច្បាប់អនុញ្ញាតិ នៅចំណុចភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលធ្វើសកម្មភាពជីក និងដឹកជញ្ជូនយកទៅលក់ យ៉ាងអនាធិបតេយ្យជាទីបំផុត ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋស់នៅក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


ភ្លាមៗនោះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣
លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានចាត់តាំងលោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល  បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យ និងហាមឃាត់ម្ចាស់អាជីវកម្មជីកដឹកដី ពុំមានច្បាប់អនុញ្ញាតិ មួយកន្លែងស្ថិតនៅ ក្នុងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សូមជម្រាមថា?នៅក្នុងប្រតិបត្តិការនោះផងដែរ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានហាមឃាត់គ្រឿងចក្រនិងរថយន្តដឹកដី  ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។


ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយរមៀត បានសំដែងការសាទរចំពោះចំណាត់ការ របស់លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ដែលមានវិធានការណ៌តាមផ្លូវច្បាប់ បានទាន់ពេលវេលា ចំពោះម្ចាស់ទីតាំងជីកនិងដឹកដីខាងលើ(ពោល)កន្លងមកពួកគេមិនដែលគ្របតង់ ឬស្រោចទឹកនោះទេ? បណ្តាលអោយមានការជ្រុះអាចម៌ដី និងហុយសំពីងសំពោង ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ទៀតផង។


No comments