អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃមិនបានសម្រេច)
-នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៥ម៉០០នាទីទៀបភ្លឺ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃមិនបានសម្រេច) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ម៉៣០នាទីទៀបភ្លឺ ។
-ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ ជនជាតិចិន (ក្រោយកើតហេតុជនរងគ្រោះដើរចេញទៅបាត់ និងមិនបានដាក់ពាក្យបណ្តឹងនោះទេ ។
១.ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ ទីកន្លែងស្នាក់នៅផ្ទះលេខ៥០៩ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ ។
២.ជនសង្ស័យឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងស្នាក់នៅផ្ទះលេខ៦៩៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ ។
-បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
No comments:
Post a Comment