គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៣

ដោយ :www.meassoranews.com


នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៣ និងអានលិខិតបង្គាប់ការស្ដីពីការប្រគល់ភារកិច្ចជូន ថ្នាក់អធិការរងចំនួន ២២នាក់ឲ្យទទួលដឹកនាំផែនការងារ និងផ្នែកជំនាញ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។


ហើយលោកអធិការក៏បានឲ្យលោកនាយប៉ុស្តិ៍ទាំង០៧ និងផ្នែកជំនាញទាំងអស់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពង្រឹងលើការងារត្រួតពិនិត្យកម្លាំង ធ្វើការចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ 


ក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមមានពីលោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ៕


No comments