ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ យីហោ(NK)នៅក្នុងឃុំទំរីង សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកសណ្តាន់
កំពង់ធំ៖បទល្មើសល្បែងស៊ីសងខុសច្បាប់ ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរីកដុះដាលដូចផ្សិត ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បាននាំគ្នា រក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែនយ៉ាងពេញបន្ទុក។ជាស្តែងបទល្មើសល្បែងស៊ីសងមាន់ជល់តាមអនឡាញ យីហោ(NK) នៅចំនុចចំការកៅស៊ូ ភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ល្មមដល់ពេល លោកងួន រតនះ ចៅហ្វាយខេត្តកំពង់ធំ និងលោកម៉ែន លី ស្នងការខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់និងបង្ក្រាបផងទាន។
មហាជនបានលើកឡើងថា? ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងភូមិ ឃុំ ខាងលើដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ ចំណែកអស់លោកអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ក៌កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែន ។មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋានថា?អស់លោកប្រហែលជា ទីតាំងមាន់ជល់តាមអនឡាញខាងលើ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកសណ្តាន់ផងក៌មិនដឹង ទើបបានជាអស់លោក មិននាំគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់ តាមអនឡាញ ខាងលើនេះ ទើបបណ្តែតបណ្តោយអោយបទល្មើសល្បែងស៊ីសងខាងលើនេះនៅតែដំណើរការយ៉ាងរលូនបែបនេះ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ពាក់ព័ន្ធនិងករណីខាងលើនេះ អធិការស្រុកសណ្តាន់បានប្រាប់សាន់ដេ តាមទូរស័ព្ទថា នៅរសៀលថ្ងៃនេះលោកនិងអោយកំលាំងប៉ុស៌្តនគរបាលឃុំទំរីង ចុះមកធ្វើការទប់ស្កាត់និងបង្ក្រាប។
No comments:
Post a Comment