លោក ហេង វុទ្ធី បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីបេីកការប្រកួតបាល់ទាត់មិត្តភាព (ពានរង្វាន់សន្ដិភាព) របស់ក្រុមកីឡាករយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំទួលសំបួរ ។
នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណ:កម្មាការ (ខ២៧) បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីបេីកការប្រកួតបាល់ទាត់មិត្តភាព (ពានរង្វាន់សន្ដិភាព) របស់ក្រុមកីឡាករយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំទួលសំបួរ ។
ក្នុងការប្រកួតនេះ មានចំនួន១៦ក្រុម ស្មេីនឹង៨គូ ចែកចេញជាពូលA និងB ប្រកួតរយៈពេល ៤ថ្ងៃ ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធីក៏បានឧបត្ថម្ភដល់ដំណេីរការនៃការប្រកួត រួមមាន÷
១-ឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួតចំនួន២លានរៀល សម្រាប់ក្រុមកីឡាករទទួលជ័យលាភី
២-ឧបត្ថម្ភអាហារ និងភេសជ្ជៈប៉ូវកំលាំង សរុបជាថវិកា ៦៥មុឺនរៀល
៣-ឧបត្ថម្ភអាវគណបក្សដល់ក្រុមប្រឹក្សាឃុំទួលសំបួរ១៥អាវ ស្នេីនឹង ៩០មុឺនរៀល
៤-ឧបត្ថម្ភទឹកសុទ្ធចំនួន៤០០យួ ស្នេីនឹងថវិកា ១លានរៀល
៥-ឧបត្ថម្ភថវិកា ១លានរៀល សម្រាប់ទិញសំលៀកបំពាក់កីឡាករឃុំទួលសំបួរ
៦-ឧបត្ថម្ភក្រុមកីឡាករមកពីក្រុមយុវជនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ៤០មុឺនរៀល
៧-ឧបត្ថម្ភថវិកា ដល់កម្លាំងប្រជាការពារ ចំនួន៤០មុឺនរៀល ។
➡️សរុបជាថវិកាចំណាយទាំងអស់ចំនួន ៦,៣៥០,០០០រៀល ៕
No comments:
Post a Comment