ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយពីរថយន្តប្រជាពលរដ្ឋ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយពីរថយន្តប្រជាពលរដ្ឋ


ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយពីរថយន្តប្រជាពលរដ្ឋ


ភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ៩និង ៥០ នាទីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ នៅតាមផ្លូវលំភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១​ ឈ្មោះឈុយ​ អឿន​ អាយុ ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ​  ទីពីរឈ្មោះចាប់សារ៉េត​  អាយុ៣២ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ​  ទី៣​ ស្អាត​ លផ្លា​ អាយុ 39 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ។ជនសង្ស័យទាំងបីនាក់មានទុក្ខសារធាតុញៀននៅនឹងខ្លួន។ 


រីឯជនរងគ្រោះមានឈ្មោះលីវ៉ាន់នីអាយុ ៤៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលក្រុម៣​  ភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី ៣​ ខណ្ឌមានជ័យ។


បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាក​    ពណ៌សពាក់ស្លាកលេខភ្នំពេញ​ 3G- 0496 យកមកចតនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងបានចូលទៅដេកនៅក្នុងបន្ទប់ដូចសព្វដង រហូតដល់ម៉ោង ១០និង ១៥នាទីយប់ទើបជនរងគ្រោះបានដឹងថាមានជនសង្ស័យបានមកលួចអាគុយពីរថយន្តរបស់គាត់ពេលនោះគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនសង្ស័យ។


លុះដល់ព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ ២០២៣​ វេលាម៉ោង ៩ និង ៥០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៏បានឃើញជនសង្ស័យទាំង៣នាក់ដេីរតាមផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី ៣សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកធ្វើការសាកសួងនាំនៅប៉ុស្តិ៍គរបាលស្ទឹងមានជ័យទី៣។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចដោះអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុននគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។







No comments:

Post a Comment

សុខភាពនិងសម្រស់

Pages