គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ក្រុមការងារចុះជួយស្រុកមោងឫស្សី​ ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី "កម្មវិធីប្រទ្បងចម្រៀងសម្លេងមាស ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ឆ្នាំ២០២៣"

ដោយ :www.meassoranews.com


ក្រុមការងារចុះជួយស្រុកមោងឫស្សី សហការជាមួយរដ្ឋបាលស្រុកមោងឫស្សី នឹងរៀបចំ "កម្មវិធីប្រទ្បងចម្រៀងសម្លេងមាស ស្រុកមោងឫស្សី ឆ្នាំ២០២៣" ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋនៃស្រុកមោងឫស្សី ដែលមានទេពកោសល្យល្អផ្នែកចម្រៀង អាចបញ្ចេញសមត្ថភាព និងចូលរួមប្រទ្បងប្រជែងយករង្វាន់ជាច្រើនពីកម្មវិធី។


លក្ខខណ្ឌនៃការចូលរួម៖
- ត្រូវមានអាយុ ចាប់ពី ១៥ ឆ្នាំ ដល់ ៣៥ ឆ្នាំ
- ត្រូវជាអ្នកដែលមានស្រុកកំណើត ឬទីលំនៅក្នុងស្រុកមោងឫស្សី
- មិនមែនជាតារាចម្រៀងអាជីព
- ត្រូវដាក់ពាក្យសុំចូលរួមតាមប្រព័ន្ធតេទ្បេក្រាម ឬតាមទំព័រ Facebook "ក្រុមការងារស្រុកមោងឫស្សី"។

ចាប់ផ្តើមទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។ផេក​ហ្វេសបុក​ ក្រុមការងារស្រុកមោងឫស្សី ខេត្តបាត់ដំបង

No comments