ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូន​បងប្អូន​សសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធ​ករណីប្រទះឃេីញមនុស្សដេកស្លាប់នៅចំណុចក្នុងចំការស្ថិតនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូន​បងប្អូន​សសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធ​ករណីប្រទះឃេីញមនុស្សដេកស្លាប់នៅចំណុចក្នុងចំការស្ថិតនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ


ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូន​បងប្អូន​សសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធ​ករណីប្រទះឃេីញមនុស្សដេកស្លាប់នៅចំណុចក្នុងចំការស្ថិតនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ 


នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៤០នាទី លោកវរសេនីយ៍ត្រី ឡុក ជាង នាយប៉ុស្តិ៍នគរបាលតាអុង បានទទួលព័ត៌មានពីឈ្មោះ ចាន់ ម៉ុល ភេទប្រុសអាយុ៦០ឆ្នាំ ជាតិខ្មែរ នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើថា៖  មានមនុស្សដេកស្លាប់ នៅក្នុងចំការរបស់គាត់ ស្ថិតនៅក្នុងភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម​ ។     


បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់បញ្ជាឲ្យលោកឧត្តសេនីយ៍ត្រី​ អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  បានដឹកនាំកម្លាំងជំនាញចុះពិនិត្យដល់កន្លែងកើតហេតុ ទទួល​បាន​លទ្ធផល​ដូចខាងក្រោម÷


១-សាកសពមានភិនភាគ  ភេទប្រុស អាយុប្រហែល​២៦ឆ្នាំ មិនស្គាល់អត្តសញ្ញាណ 


២-ពាក់អាវដៃវែង ក្រឡាការ៉ូ ពណ៌ឈាមជ្រូក លាយ ពណ៌ប្រផេះក្រម៉ៅ ស្លៀកខោ ជើងវែង សាច់ក្រណាត់ពណ៌ខ្មៅ  សម្ពស់១.៦៥ម៉ែត្រ 


៣-មានស្នាមសាក់នៅលើដើមទ្រូង ជាអក្សរខ្មែរថា (ស្លាប់រស់ព្រោះដុល្លារ) និងស្នាមសាក់នៅលើកំភួនដៃឆ្វេងជាអក្សរខ្មែរថា (តស៊ូដើម្បីកូន) ។


ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិមិនទាន់ឃើញនៅឡើយទេ សពត្រូវបានយកទៅបញ្ចុះនៅវត្តស្វាយមាស ស្ថិតនៅភូមិតាអុង ឃុំតាអុងស្រុកចំការលើ ខេត្តកំពង់ចាម តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ។

  

អាស្រ័យ​ដូចបានជម្រាបជូន​តាមភិនភាគនៃសពខាងលេីនេះ​ ស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ចាម​ ស្នេីសុំឲ្យ​បងប្អូន​សាធារណជន​ទាំងអស់​ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម​ជួយផ្សព្វផ្សាយ​ ដេីម្បី​ស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព​ និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈ​ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​យេីងខ្ញុំ​ លេខទូរស័ព្ទ​ 015 727 337​ ឬ​ 069 998 833 ។ សូមអរគុណ​!


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages