ឆក់ទ្រព្យសម្បត្តិមិនបានសម្រេចនៅក្រុងបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកថ្មគោលអនុវត្តតាមច្បាប់៖ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឆក់ទ្រព្យសម្បត្តិមិនបានសម្រេចនៅក្រុងបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកថ្មគោលអនុវត្តតាមច្បាប់៖


បាត់ដំបង ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ ឧត្ដមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ដោយមាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំ​បូង​ខេត្តបាត់ដំបង​ ផងនោះនៅ​ថ្ងៃទី​ ១៩​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១១និង០០​នាទី​ នៅ​ចំណុច​ភូមិ​ពពាលខែ​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដែលមានលោកវរសេនីយ៍ទោ​ សេង​ លុច​ ជាអធិការចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោ​ស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ មិន​បាន​សម្រេច​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ឈ្មោះ​ ភ័ក្រ​ សុខនី​ ហៅ​ ទ្រូ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទី​លំ​នៅ​ភូមិ​ពពាលខែ​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។ 


សូមជម្រាបជូនថាកាល​ពី​ថ្ងៃទី​១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០​២​៣​ វេលាម៉ោង​ប្រហែល​ ១៥និង១៥​នាទី​នៅ​ចំណុច​លេី​ផ្លូវ​បេតុង​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​រួម​ជាមួុ​បក្សពួក​ម្នាក់​ទៀត​ មិន​ស្គាល់​ឈ្មោះ​ (​ រត់គេចខ្លួន​ )​ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​មិន​ស្គាល់​ស៊េរី​ឆ្នាំ​ និង​ ស្លាកលេខ​ ទៅ​ធ្វេី​សកម្មភាព​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ​ ឈ្មោះ​ ពូន​ គឹម​ហៀក​ ភេទស្រី​ អាយុ​ ២៥​ ឆ្នាំ​ មាន​មានទីលំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ក្នុង​ពេល​ដែល​ជនរ​ងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វេីការ​ តែ​មិន​បាន​សម្រេច​ ភ្លាម​នោះ​ជនរងគ្រោះ​ក៏បាន​ដួល​ម៉ូតូ​ ជនសង្ស័យ​ទាំង​០២​ នាក់​ក៏បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ រហូត​មក​ដល់​ថ្ងៃខែ​ ខាងលេី​ ទេីប​កម្លាំង​ធ្វេីការ​នាំខ្លួន​ជនសង្ស័យបាន​​ម្នាក់​ឯម្នាក់​ទៀតកំពុងតាមរក ។ 


បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages