​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ និងផ្សព្វផ្សាយផែនការ​ មួយចំនួន​ដូចជា​÷ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ និងផ្សព្វផ្សាយផែនការ​ មួយចំនួន​ដូចជា​÷


នៅព្រឹកថ្ងៃពុធ​ ទី២៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ និងផ្សព្វផ្សាយផែនការ​ មួយចំនួន​ដូចជា​÷

១-បូកសរុប​លទ្ធផល​សភាពការណ៍​ លទ្ធភាព​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​សមាគម​ន៍​ប្រចាំខែ​ឧសភា​ ឆមាស​ទី១​ ឆ្នាំ​២០២៣​ និងលេីកទិសដៅអនុវត្តបន្ត​

២-ផ្សព្វផ្សាយ​ផែនការ​ ស្ដីពីការជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរទុតិយតា​

៣-ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ លេខ០៣០/សសរ.២៣​ ស្ដីពី​ការចាត់តាំងក្រុមប្រចាំបញ្ជា​របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ជាសេនាធិការជូនលេខាធិការដ្ឋាន​ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍​ខេត្តកំពង់ចាម​ (គ.ស.អ.ខ)

៤-ផ្សព្វផ្សាយ​ផែនការ​ ស្ដីពី​កិច្ច​ការពារ​សន្តិសុខ​ រក្សា​សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់​សាធារណៈ​ សម្រាប់​ដំណេីរការ​ នៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដ​ នីតិកាល​ទី៧​ ឆ្នាំ​២០២៣​

៥-ពង្រឹង​លេីការអនុវត្តជំនាញ​ និងការដោះស្រាយ​បញ្ហាប្រឈម​នានា​ 

៦-ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​ក្នុងមូលដ្ឋាន​

៧-ពង្រឹង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​

៨-ពង្រឹង​កត្តា​សាមគ្គី​ភាព​ផ្ទៃក្នុង​ ។ 

ដោយមានការអញ្ជេីញចូលរួមពី​ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធាន​ផែន​ លោក-លោកស្រី​ នាយការិយាល័យ​ជំនាញ​គ្រប់​រូប​ លោកអធិការ​-អធិការ​រង​ទទួល​ផែន​សេនាធិការ​ ស្រុក​-ក្រុង​ ទាំង១០​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង១០៩​ ៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages