ពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា ២០២៣ និងបំពាក់ គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងពីធីប្រគល់ទទួលផ្ទះ ជូននគរបាល យោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា ២០២៣ និងបំពាក់ គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងពីធីប្រគល់ទទួលផ្ទះ ជូននគរបាល យោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្


ពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា ២០២៣ និងបំពាក់ គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងពីធីប្រគល់ទទួលផ្ទះ ជូននគរបាល យោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ


#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង ០០ នាទីព្រឹកលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មាធិការ ស.អ.ក.ខេត្ត អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា ២០២៣ និងបំពាក់ គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងពីធីប្រគល់ទទួលផ្ទះ ជូននគរបាល យោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ  ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានការអញ្ជើញចូលរួមប្រតិភូអមដំណើរក្រសួងនានា និងសមាជិកសមាជិកាពាក់ព័ន្ធផងដែរ  ដោយកម្មវិធីមានដូចខាងក្រោម៖


បានរៀបចំពិធីពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ជូនអតីតយុទ្ធជន ចំនួន ០៣ស្រុក  ស្រុកត្បូងឃ្មុំ ចំនួន ៤១០នាក់ ស្រី ១៥១នាក់ (មាស ៨៩គ្រឿង ប្រាក់ ៣១២គ្រឿង) ស្រុកក្រូចឆ្មារ ចំនួន ១៣០នាក់ ស្រី ៥៧នាក់ (មាស ២២គ្រឿង ប្រាក់ ១០៨គ្រឿង) ស្រុកមេមត់ ចំនួន ២៦៦នាក់ ស្រី ១០០នាក់ (មាស ៥១គ្រឿង ប្រាក់ ២១៤គ្រឿង អស្សឬទ្ធិ ០១គ្រឿង) សរុបចំនួន ៧៩៧នាក់ ស្រី ៣០៨នាក់ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏បាននាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនអតីតយុទ្ធជន ចំនួន ៧៩៧នាក់ ក្នុង ១នាក់ទទួលបាន ៥០,០០០ រៀល ផងដែរ ៕





















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages