លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា អញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នរយៈពេលខ្លីស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាដំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញជាអធិបតីក្នុងពិធី "បើកវគ្គបំប៉នរយៈពេលខ្លី ស្តីពី តួនាទីភារកិច្ចរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ" ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ ឲ្យសិក្ខាកាងចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ កត់ត្រារាល់គ្រប់មេរៀនទាំងអស់ ដែលគ្រូបង្គោលបានផ្ដល់ឲ្យចែក រំលែកដើម្បីយកទៅបម្រើការងារនៅក្នុងរដ្ឋបាលរបស់ខ្លួន ក៏ដូចជានៅក្នុងតែល្អប្រសើរថែមទៀត
ដោយមានលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៧ លោកអភិបាលរងស្រុក និង សិក្ខាកាមចូលរួម សរុបចំនួន ២២៧នាក់ (មាន លោកមេឃុំ-ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍រដ្ឋបាល ទាំង ៦៤ឃុំ-សង្កាត់ ប៉ុស្តិ៍រដ្ឋបាល) ៕
No comments:
Post a Comment