លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ ឲ្យកម្លាំងគ្រប់ជំនាញទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន បន្តខិតខំ និងពង្រឹងការល្បាតចល័ត ដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូល

នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញស្រុក-ក្រុង ពាក់ព័ន្ធ ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហត្រួតពិនិត្យអាវុធជាតិផ្ទុះ ព្រមទាំងផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្រ្តងាយរងគ្រោះមួយចំនួន ។ ចំណែកឯកម្លាំងនៅតាមបណ្ដាមូលដ្ឋានផ្សេងទៀត ក៏បានអនុវត្តការល្បាតត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ ផងដែរ ៕
No comments