នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការចុះបង្រៀនគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នៅឃុំអារក្សត្នោត និងឃុំទួលសំបួរ រួមមាន÷
១-ឃុំអារក្សត្នោត
លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) និងសហការី បានដឹកនំាសមាជិក សមាជិការបក្សឃុំអារក្សត្នោត និងឃុំទួលសំបូរ ចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងបានបង្ហាញ ផ្សព្វផ្សាយណែនាំអំពីគំរូសន្លឹកឆ្នោតដែលមិនបានការ តាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ ព្រមទាំងចែកខិតប័ណ្ណគណបក្សក្នុងភូមិបែកអន្លូង÷
+សមាជិកបក្ស ចំនួន១០៩នាក់
+គិតជាខ្នងផ្ទះ ចំនួន ៨០ខ្នងផ្ទះ
+ចែកខិតប័ណ្ណ ចំនួន ១០៩សន្លឹក ។
២-ឃុំទួលសំបួរ
ដឹកនាំដោយលោក វ៉ា ស្រេង ប្រធានគណបក្សមូលដ្ឋានឃុំទួលសំបួរ និងសហការី បានចុះសាកសួរសុខទុក្ខ និងបានបង្ហាញ ផ្សព្វផ្សាយណែនាំអំពីគំរូសន្លឹកឆ្នោតដែលមិនបានការ តាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ព្រមទាំងចែកខិតប័ណ្ណគណបក្សក្នុងពោន (នៅវិហារឥស្លាម តំបន់បុស្សកន្ទួត) ÷
+សមាជិកបក្ស ចំនួន ៧៣នាក់
+ចែកខិតប័ណ្ណ ចំនួន ៧៣សន្លឹក ។
➡️សរុបទាំងពីរឃុំបានចំនួន÷
១-សមាជិកបក្ស ចំនួន១៨២នាក់
២-គិតជាខ្នងផ្ទះ ចំនួន៨០នាក់
៣-ក្នុងវិហារឥស្លាម ០១កន្លែង
៤-ចែកជូនខិតប័ណ្ណគណបក្ស ចំនួន១៨២សន្លឹក ។
No comments:
Post a Comment