ក្រោមការយកចិត្តទុកដាក់និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ជនសង្ស័យក្មេងទំនើងគប់កញ្ចក់រថយន្តពេលយប់ត្រូវបានបង្រ្កាបក្រោយធ្វើសកម្មភាពរួច! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រោមការយកចិត្តទុកដាក់និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ជនសង្ស័យក្មេងទំនើងគប់កញ្ចក់រថយន្តពេលយប់ត្រូវបានបង្រ្កាបក្រោយធ្វើសកម្មភាពរួច!


ក្រោមការយកចិត្តទុកដាក់និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ជនសង្ស័យក្មេងទំនើងគប់កញ្ចក់រថយន្តពេលយប់ត្រូវបានបង្រ្កាបក្រោយធ្វើសកម្មភាពរួច!


កំពង់ចាម ៖ ក្រុមក្មេងទំនើងគប់កញ្ចក់រថយន្តនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ចន្លោះវេលាម៉ោង២៤ និង០០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧១Aស្ថិតនៅក្នុងភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ករណីនេះបន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ ៖
     ១-ឈ្មោះ រិន វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ
     ២-ឈ្មោះ ឃឿន រតនា ហៅ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ
     ៣-ឈ្មោះ ផុន វាន់ន្នី ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ
     ទាំងបីនាក់មានទីលំនៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
     +ដកហូតវត្ថុតាងរួមមាន ៖
     -ម៉ូតូចំនួន០២គ្រឿង(ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ស សេរីឆ្នាំ២០២២ និងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១) ។
    
ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ ផុន ភឿង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរត់គេចខ្លួន ។
     
បច្ចុប្បន្នជនទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជា របស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages