ដោយការយកចិត្ដទុកដាក់ខ្ពស់បំផុតពី សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យកងកម្លាំងនៅតាមមូលដ្ឋានដោយផ្ទាល់ ព្រមទាំងណែនាំដល់កងកម្លាំង ឲ្យអនុវត្តតាមបទបញ្ជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
នៅយប់ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្ន្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចុះត្រួតពិនិត្យកងកម្លាំងត្រៀមអន្តរាគមន៍ នៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក និងកម្លាំងត្រៀមអន្តរាគមន៍ តាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងស្រុកមួយចំនួនដូចជាៈ ស្រុកកំពង់សៀម, ព្រៃឈរ, ជើងព្រៃ, ចំការលើ និងស្រុកស្ទឹងត្រង់ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យ កម្លាំងចេញល្បាត្រួតពិនិត្យ និងក្ដាប់សភាពការណ៍ទូទៅ ពិសេសគ្រប់គ្រងរាល់សកម្មភាពបទល្មេីសគ្រប់រូបភាព ដេីម្បីចាត់វិធានការ បង្រ្កាបឲ្យបានទាន់ពេលវេលា ដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
No comments:
Post a Comment