ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល នៅសាលប្រជុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ប្រជុំប្រគល់ ទទួលផែនការការពារ និងពង្រឹងការងារជំនាញ" នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ ដោយមានការចូលរួម លោក លោកស្រីស្នងការរង ជំនាញពាក់ព័ន្ធ លោកអធិការ-អធិការរង នាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍រដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រី ចំណុះអធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុករបស់ខ្លួន បានយ៉ាងល្អប្រសើរ ។
កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ត្រៀមរថយន្តពន្លត់អគ្គិភ័យ ២៤ម៉ោង ដើម្បីជួយអន្តរាគមន៍ និងបន្តផ្តល់អត្តសញ្ញាណប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋ ។ លោកអធិការ និងមន្ត្រីជំនាញ ត្រូវបន្តសហការជាមួយ លោក លោកស្រី
ស្នងការរងទទួលផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ជាពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ (រួមទាំង Online) បទល្មើសគ្រឿងញៀន ។
ត្រូវខិតខំបំរើសេវាសាធារណៈ និងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ។ ត្រូវត្រៀមផែនការការពារ យុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយនានា នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរ ៕
No comments:
Post a Comment