គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល

ដោយ :www.meassoranews.com


ព្រឹក ថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល សមាសភាពចូលរួមមានលោក លោកស្រីអភិបាលរងស្រុក,នាយក នាយករងរដ្ឋបាលសាលាស្រុក,ប្រធានការិយាល័យប្រជាពលរដ្ឋ,ប្រធាន អនុប្រធានការិយាល័យចំណុះសាលាស្រុក ,ប្រធាន អនុប្រធានការិយាល័យសុខាភិបាល មន្ទីរពេទ្យ ពន្ធដារ នាយសង្កាត់ព្រៃឈើ នាយសង្កាត់ជលផល,មេបញ្ជាការកងកំលាំង៣អង្គភាព,ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ទាំង១២ឃុំ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្តាល៕ 



No comments