លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំពិធី "ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងការរៀបចំ កម្លាំងភ្នាក់ងារសន្តិសុខ ការពារ ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តត្បូងឃ្មុំ" - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំពិធី "ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងការរៀបចំ កម្លាំងភ្នាក់ងារសន្តិសុខ ការពារ ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តត្បូងឃ្មុំ"


ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងការរៀបចំកម្លាំងភ្នាក់ងារសន្តិសុខ ការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តត្បូងឃ្មុំ 


ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង០០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំពិធី "ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងការរៀបចំ កម្លាំងភ្នាក់ងារសន្តិសុខ ការពារ ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តត្បូងឃ្មុំ" ។

ដោយមានការចូលរួម លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរង ការិយាល័យ លោក លោកស្រី នាយ នាយរងផ្នែក និងមន្ត្រី  លោកមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ ។


លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ កោតសរសើរ និងអរគុណចំពោះកងកម្លាំង នៅបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ បំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។


កងកម្លាំងនគរបាលទាំងអស់ត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាពិសេសក្នុង យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការរៀបចំ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ០៧ចំណុច គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ និងបង្កើនការល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ជាពិសេសនៅតំបន់ជាប់ព្រំដែន បង្ការទប់ស្កាត់បទល្មើសនានា និងការលួចឆ្លងដែនខុសច្បាប់ បន្តការចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ ។ នគរបាលចរាចណ៍ផ្លូវគោក បន្តយកចិត្តទុកដាក់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្បួនដង្ហែផ្សេងៗ ធ្វើដំណើរក្នុងខេត្ត និងឆ្លងកាត់ខេត្ត ។ លោកអធិការក្រុង-ស្រុកទាំង៧ ត្រូវបន្តសហការជាមួយ ផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ (Online) និងបទល្មើសគ្រឿងញៀន ។


គ្រប់កងកម្លាំងទាំងអស់ ត្រូវអនុត្តតាមផែនការ ដែលបានកំណត់ ក្នុងការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានកាន់តែល្អប្រសើរ ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ ចែក បាឡងដៃភ្នាក់ងារសន្តិសុខ ជូនកងកម្លាំងនគរបាល ចុះការពាររក្សាសន្តិសុខ សុវត្ថិភាព ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ៕


































No comments:

Post a Comment

សុខភាពនិងសម្រស់

Pages