នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចុះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យលេីការងារមួយចំនួន ដល់កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក កងមាស-កោះសូទិន និងស្រុកស្រីសន្ធរ ដែលមានរបៀបវិរ:ដូចខាងក្រោម÷
១-វាយតម្លៃ អំពីសភាពការណ៍ក្នុងមូលដ្ឋាន ដេីម្បីដាក់ចេញនូវវិធានការបង្ការ បង្រ្កាបឲ្យបានទាន់ពេលវេលា
២-ផ្សព្វផ្សាយ ណែនាំអំពី សន្តិសុខ ស្ថេរភាពនយោបាយ ក្នុងប្រទេស និងក្រៅប្រទេស ដែលបង្ករឲ្យមានផលប៉ះពាល់ដល់ការរៀបចំ ការបោះឆ្នោត នីតិកាលទី៧ ខាងមុខនេះ
៣-ពង្រឹងនូវវិធានការ បង្ការ បង្ក្រាប ទប់ស្កាត់ គ្រប់បទល្មើសដែលកេីតមានឡេីង ក្នុងមូលដ្ឋាន
៤-ពង្រឹងវិធានការ ការពារសន្តិសុខ ថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនគ្រប់គណបក្សនយោបាយ ក្នុងដំណាក់កាលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឲ្យបានល្អប្រសេី ដោយគ្មានការគំរោមគំហែងពីក្រុមបង្ករចលាចលបំពុលសង្គមឡេីយ
៥-ខិតខំស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាប ជនដែលមានចេតនាចង់បង្កើតចលាចល បំផ្លាញដំណើរការ នៃការបោះឆ្នោត
៦-ពង្រឹងការប្រមូលផ្តុំកម្លាំង ពង្រឹងវិន័យ ក្រមសីលធម៌ របស់កងកម្លាំងនគរបាល និងប្រជាការពារ
៧-ពង្រឹងកត្តាសាមគ្គីភាពផ្ទៃក្នុង និងផ្សព្វផ្សាយណែនាំដល់កងកម្លាំង និងក្រុមគ្រួសារ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕
No comments:
Post a Comment