សង្វៀនបញ្ជាល់មាន់ដុះស្លែ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ សម្រុកឲ្យជនជនជាតិវៀតណាមចូលលេង តាមច្រកទ្វេភាគីព្រំដែនក្រសាំងជ្រំ យ៉ាងពេញបន្ទុក សង្ស័យអត់មានអាជ្ញាប័ណ្ណ
{#ស្វាយរៀង} ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំបានបញ្ជាក់ឲ្យដឹងថា ម្ចាស់បនល្បែងលេងបញ្ជាល់មាន់ ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបបុគ្គលរូបនោះហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាន បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ច្រកទ្វេភាគីព្រំដែនក្រសាំងជ្រុំ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់ កាស៊ីណូ បណ្ដែតបណ្ដោយឲ្យជនអន្តោប្រវេសន៍ រំហូរចូលមកលេងល្បែងបញ្ជាល់មាន់ ដោយសេរី។
ហេតុនេះ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគូរមើលរំលង លោក អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំុំនិងលោក ស៊ិន វិសាល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីក្រសាំងជ្រំុ តទៅទៀតនោះទេបណ្ដោយឲ្យមានល្បែងបព្ជាល់មាន់ក្នុងដែនដីរបស់ខ្លួន។
ប្រជាពលរដ្ឋ ភូមិក្រសាំងជ្រុំ ឃុំគ្រូស ស្រុកស្វាយជ្រុំ អំពាវនាវទទូចនិងសណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុស អភិបាលនៃគណះអភិបាលខេត្តស្វាយរៀង ព្រមទាំង លោក ជេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំពោះម្ចាស់កាស៊ីណូ ហ៊ានបើកល្បែងបញ្ជាល់មាន់លក្ខណៈទ្រង់ទ្រាយធំ នៅច្រកទ្វេភាគីព្រំដែនក្រសាំងជ្រុំ ដើម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងមូលដ្ឋាន៕
No comments:
Post a Comment