លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក បន្ដចុះផ្សព្វផ្សាយ និងអប់រំណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្ដាសាលារៀន និងអ្នកប្រេីប្រាស់ ឲ្យបានផុលផុស
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក បន្ដចុះផ្សព្វផ្សាយ និងអប់រំណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្ដាសាលារៀន និងអ្នកប្រេីប្រាស់ ឲ្យបានផុលផុស
ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានកម្រិតទាបបំផុត និងយល់ជាក់ច្បាស់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបន្ដការជំរុញឲ្យអ្នកប្រេីប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក អប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងស្រុកបាធាយ ស្រុកកងមាស និងស្រុកកំពង់សៀម និងបន្ដចុះគ្រប់ស្រុក-ក្រុង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
១-ដឹកនាំដោយលោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងស្រុកបាធាយ និងស្រុកកងមាស បានចុះធ្វើការអប់រំណែនាំ តែមិនមានការផាកពិន័យ និងចែកជូនឯកសារពាក់ព័ន្ធ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក មានចំនួន ៨១នាក់ មធ្យោបាយ ចំនួន៥៤គ្រឿង ក្នុងនោះ÷
-មិនពាក់មួកសុវត្ថិភាព ចំនួន ៤៥នាក់
-មិនទាន់គ្រប់អាយុបេីកបរ ចំនួន២នាក់
-ម៉ូតូសណ្ដោងរឺម៉ក គ្មានភ្លើងបំភ្លឺចំនួន ១៣គ្រឿង
-មិនពាក់ខ្សែក្រវ៉ាត់ចំនួន ០៩នាក់
-រថយន្តគ្មានស្លាកលេខចំនួន ២គ្រឿង
-ផ្ទុកលើសចំណុះ ០២គ្រឿង
-ប្រើប្រាស់ទូរស័ព្ទចំនួន ០៦នាក់ ។
-រថយន្តបែនដឹកដីមិនគ្របត្រឹមត្រូវចំនួន ០៤គ្រឿង។
២-ដឹកនាំដោយលោកវរសេនីយ៍ទោ ខាន់ វាសនានាយរងការិយាល័យ សហការជាមួយកម្លាំងសាធារណការ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានចុះ÷
-ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលាបឋមសឹក្សា និងអនុវិទ្យាល័យអង្គរ ដែលមានលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុបចំនួន ១៩០៧នាក់ ស្រី ៩៣៤នាក់ និងបានចែកជូននូវឯកសារពាក់ព័ន្ធ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មួយចំនួនទៀត ផងដែរ។
-បន្ដចុះអប់រំណែនាំចំពោះអ្នកល្មើសច្បាប់បានចំនួន ២៨នាក់ មធ្យោបាយ ចំនួន៤២គ្រឿង ក្នុងនោះ÷
-មិនពាក់មួកសុវត្ថិភាព ចំនួន ០៧នាក់
-មិនពាក់ខ្សែក្រវ៉ាត់ចំនួន ០៧នាក់
-គ្មានស្លាកលេខចំនួន ០៣គ្រឿង
-ផ្ទុកលើសចំណុះ ០៣គ្រឿង
-ប្រើប្រាស់ទូរស័ព្ទចំនួន ០៨នាក់ ៕
No comments