លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៣
ក្រុងបាវិត នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងបាវិត។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងបានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យចំណុះក្រុង តំណាងអគ្គិសនីបាវិត តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ ប្រធានការិយាល័យប្រជាពលរដ្ឋ ចៅសង្កាត់ និងស្មៀនទាំង៥ ក្នុងក្រុងបាវិត។
No comments