គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះបង្ក្រាបទីតាំងជល់មាន់ នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង

ដោយ :www.meassoranews.com


បាត់ដំបង ថ្ងៃពុធ២រោច ខែ ទុតិយាសាឍ ឆ្នាំថោះ   បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥០នាទី ដោយមានការបញ្ជផ្ទាល់ពីលោក វរៈសេនីយ៍ទោ សេង លុច អធិការដ្ឋាននគរបាលស្រុកថ្មគោល មានករណីបើកទីតាំងជល់មាន់មួយកន្លែងនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ បានចាត់លោកវរសេនីយ៍ត្រី អ៊ុយ រិទ្ធី អធិការរង ដឹកនាំកម្លាំងស្រុក និងប៉ុស្តិ៍នគបាលរដ្ឋបាលជ្រោយស្តៅ ចុះស្រាវជ្រាវទីតាំងជល់មាន់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ  ប៉ុន្តែទីតាំងខាងលើពុំមានករណីនោះទេ ។ 


កំលាំងយើងក៏បន្តស្រាវជ្រាវរហូតដល់ភូមិនិគមក្នុង ទើបរកឃើញទីតាំងជល់មាន់មួយកន្លែងនៅតំបន់វាលស្រែ ( ខាងត្បូងភូមិប្រមាណ ៧០០ម៉ែត្រ ) ស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្តៅ តែក្រុមអ្នកលេងល្បែងបានគេចខ្លួនអស់ បន្សល់នៅកន្លែងលេងរួមមាន=


១. សង្វៀនប្រជល់ចំនួន ១

២. កំរាល ២ផ្ទាំង

៣. ស៊ុមមាន់ចំនួន ២
 
 ៤ . ធុងទឹកកកចំនួន ១
 
 ៥.  កៅអីជ័រចំនួន ២


ករណីនេះ ជំនាញបានដកហូតសម្ភារ:តាងខាងលើ
យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការស្រាវជ្រាវម្ចាស់ទីតាំង និងអ្នកលេង យកមកធ្វើការអប់រំ ។


No comments