នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ,ស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកកងមាស ជាលេីកទី២ ចំពោះការបន្ដចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក អប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើការអប់រំណែនាំ តែមិនមានការផាកពិន័យ និងចែកជូនឯកសារពាក់ព័ន្ធ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យលើមធ្យោបាយគ្រប់ប្រភេទចំនួន ៩៤គ្រឿង(ម៉ូតូ៧៨គ្រឿង,រថយន្ត ១៦គ្រឿង) មនុស្ស ១២៤នាក់ ក្នុងនោះរួមមាន÷
១-មិនពាក់មួកសុវត្ថិភាព ចំនួន ៦៤នាក់
២-ម៉ូតូសណ្ដោងរឺម៉ក គ្មានភ្លើងបំភ្លឺចំនួន ២២គ្រឿង
៣-មិនពាក់ខ្សែក្រវ៉ាត់ចំនួន ០៨នាក់
៤-អ្នកបើកបររថយន្តផ្ទុកលើសចំណុះ ០៦គ្រឿង
៥-ប្រើប្រាស់ទូរស័ព្ទចំនួន ១១នាក់
៦-ម៉ូតូគ្មានផ្លាកលេខចំនួន ០៩គ្រឿង
៧-អ្នកបើកបរម៉ូតូមិនគ្រប់អាយុចំនួន ០២នាក់
៨-រថយន្តកែច្នៃគ្មានភ្លើងបំភ្លឺចំនួន ០២គ្រឿង។
ដោយឡែក កម្លាំងជំនាញក៏បានចែកជូន សៀវភៅច្បាប់ និងឯកសារពាក់ព័ន្ធ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយចំនួន ដល់លោកនាយប៉ុស្តិ៍មហាខ្ញូង (ឃុំនេះ មានអត្រាគ្រោះថ្នាក់ញឹកញាប់) ដេីម្បីជួយផ្សព្វផ្សាយបន្ដ នូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានយល់ដឹង និងជំរុញឲ្យមានចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕
No comments:
Post a Comment