គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ចំនួន០២កម្មវិធី៖

ដោយ :www.meassoranews.com


កណ្តាល នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ចំនួន០២កម្មវិធី៖

១-ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

២-ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

សមាសភាពចូលរួមមាន៖

-លោក-លោកស្រីស្នងការរង

-លោកនាយការិយាល័យ

-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង

-លោកមេបញ្ជាការវរៈ៦០៥។


No comments