អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាពនិងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹមដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាពនិងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹមដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!


អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាពនិងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹមដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!


តាមរយៈផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារថា៖


" អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!

បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយស្នាមញញឹមនិងភាពស្និទ្ធស្នាល ជាពិសេសពេលដែលបានឃើញទិដ្ឋភាពដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ច គ្រប់ៗគ្នា។

- អរគុណសន្តិភាព! 

- អរគុណ នយោបាយឈ្នះឈ្នះ!

- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ 

នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ! "


តាមរយៈរូបភាពប្រកបដោយវិន័យសណ្តាប់ធ្នាប់ ការទទួលខុសត្រូវ និងស្នាមញញឹមព្រមជាមួយកាយវិកាបង្ហាញនូវមនោសញ្ចេតនាស្និទ្ធស្នាល ទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់ថា បើទោះបីជានឿយហត់ប៉ុណ្ណា លះបង់ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារយ៉ាងណា ក៏សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នានៅតែ មានមោទកភាពនិងភាពសប្បាយរីករាយយ៉ាងពិតប្រាកដ លើសពីនេះទៅទៀត សំណេរនិងរូបភាពទាំងនេះ ក៏បានបង្ហាញឲ្យឃើញ នូវតថភាពសង្គមជាក់ស្តែងដែលមិនអាចក្រឡៃបាន ស្តីពីការរីកចម្រើនរបស់ប្រទេសជាតិនិងសុខដុមរមនាក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដូចគ្នាផងដែរ៕

















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages