គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្ដម រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ និងអបអរសាទរ សម្តេច ហេង សំរិន ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស, សម្តេច ហ៊ុន ម៉ាណែត ជាគណៈអធិបតីកិត្តិយស, សម្តេច ម៉ែន សំអន ជាប្រធាន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ដោយ :www.meassoranews.com


ឯកឧត្ដម រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ និងអបអរសាទរ សម្តេច ហេង សំរិន ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស, សម្តេច ហ៊ុន ម៉ាណែត ជាគណៈអធិបតីកិត្តិយស, សម្តេច ម៉ែន សំអន ជាប្រធាន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា


ឯកឧត្ដម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារគោរពជូនពរ និងអបអរសាទរ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលត្រូវបានអង្គមហាសន្និបាត អនុម័តជ្រើសតាំងជាប្រធានកិត្តិយស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគណៈអធិបតីកិត្តិយស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំប្រសិទ្ធពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេច និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា មហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណ សិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសណ្ឋាគារសុខា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

No comments