ចំាមើលលោក សំា ហេង អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ មានសម្ថភាពបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែ របស់លោកសុខ និងលោកណានដែលរឺទេ? - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ចំាមើលលោក សំា ហេង អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ មានសម្ថភាពបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែ របស់លោកសុខ និងលោកណានដែលរឺទេ?


ចំាមើលលោក សំា ហេង អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ មានសម្ថភាពបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែ របស់លោកសុខ និងលោកណានដែលរឺទេ?


ខេត្តកំពង់ចាម៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកក្រូចត្បូងឃ្មុំទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។

មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅចំណុចទួលកែវ ក្រោយវត្តទំនេរបិទ ភូមិភូមិទន្លេរបិទ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បួងឃ្មុំបើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះសុខ និងឈ្មោះណាន ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង  ប្រចាំស្រុកត្បូងឃ្មុំ។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំទន្លេរបិទ នឹងលោកសាំ ហេង អធិការស្រុកត្បូងឃ្មុំស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំទេ ទើបអាចបង្ក្រាបបានមើលទៅ ???

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះសុខ និងលោកណាន នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកសុខ និងលោកណាន ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍ទន្លេរបិទ និងលោកសាំ ហេងអធិការស្រុកត្បូងឃ្មុំ ទើបបើកបនល្បែងបានសុខសាន្ត។

ជុំវិញករណីខាងលើ ពេញចិត្តមេឌា មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំទន្លេរបិទ បានទេដោយសារមិនមានលេខទូរសព្ទ័។

ចំណែកលោកសាំ ហេង អធិការស្រុកត្បូងឃ្មុំ បានប្រាប់អោយmeassoranews ដឹងយ៉ាងខ្លីថា លោកមិនដឹងថាមានគេបើកសង្វៀនល្បែងមាន់ជល់ និងអាប៉ោង នៅទីតាំងលើនោះសោះ លោកនិងអោយកម្លាំងប៉ុសិ៍្តចុះទៅពិនិត្យមើល។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងភូមិទំន្លេរបិទ នៅតែទទូចស្មើសុំ លោកម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages