អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (យកម៉ូតូ១គ្រឿង និងខ្សែក ០១ខ្សែ) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (យកម៉ូតូ១គ្រឿង និងខ្សែក ០១ខ្សែ)


👤ជនសង្ស័យ :

១-ឈ្មោះ ញូង វណ្ណចាន់បុត្រ​ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួល ផ្លូវលំ​ ភូមិ​ ព្រែកទាល់១ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

២-ឈ្មោះ រ៉ូ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) ។

៣-ឈ្មោះ ជៀន ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) ។


👤ជនរងគ្រោះ​ :

១-ឈ្មោះ​ អ៊ូ ជេស្តា ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវ២៧១ ភូមិអូរបែកក្អម​ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែនសុខ​  រាជធានី​ភ្នំពេញ​ ។


🔊ហេតុការណ៍ :

កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០២៣ វេលាម៉ោង​ ១៥ម៉០០នាទី ជនរងគ្រោះឈ្មោះ អ៊ូ ជេស្តា បានជិះម៉ូតូ ០១គ្រឿងម៉ាកស្កុបពី​ ពណ៌​ក្រហម​ ឆ្នាំ​២០១៣​ ពាក់ផ្លាក​លេខ​ ភ្នំពេញ ១BP-៩៨៨១ ជាមួយមិត្តភក្ក័គោលបំណងទៅទិញអីញុំា ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ឈ្មោះ ញូវ វណ្ណចាន់បុត្រ ឈ្មោះ ជៀន (គេចខ្លួន) និងឈ្មោះ រ៉ូ (គេចខ្លួន) ជិះម៉ូតូចំនួន ០២គ្រឿង ០១គ្រឿងម៉ាកនិច ពណ៌ស ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HR-៥៦១១ និងម៉ូតូ ០១គ្រឿងទៀតម៉ាកសង់ ពណ៌ខ្មៅ ឆ្នាំ២០១៥ មិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូជនរងគ្រោះ នៅចំណុចម្តុំសូឡា សង្កាត់ស្ទឹងមានជ័យ១ និងគំរាមវាយជនរងគ្រោះនិងមិត្តភ័ក្តជនរងគ្រោះ ហើយបានឲ្យជនរងគ្រោះបើកម៉ូតូតាមមកដល់ចំណុចភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជនសង្ស័យឈ្មោះ រ៉ូ (គេចខ្លួន) បានឡើងជិះម៉ូតូរបស់ជនរងគ្រោះ និងជនសង្ស័យឈ្មោះ ញូវ វណ្ណចាន់បុត្រ បានដោះយកខ្សែក ០១ខ្សែ(លោហៈធាតុពណ៌ស) ពីមិត្តភក្ក័ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៥ម៉៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២​ ក៏ធ្វើ​ការល្បាតពួនស្ទាក់មកដល់ចំណុចផ្លូវលំ ភូមិ​ព្រែកទាល់១​ សង្កាត់​ស្ទឹងមានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ក៏បានប្រទះឃេីញជនសង្ស័យឈ្មោះ​ ញូវ វណ្ណចាន់បុត្រ កំពុងតែឈរម្នាក់ឯងក្បែរម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ស ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HR -៥៦១១ ក៏មានកាសង្ស័យឃាត់ខ្លួនយកមកធ្វើការសាកសួរនៅទីស្នាក់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២តែម្តង ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានសកម្មភាពខាងលើជាមួយ​និងបក្ខពួក០២នាក់ខាងលើពិតប្រាកដមែន ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានជនសង្ស័យឈ្មោះ រ៉ូ (គេចខ្លួន) និងជនសង្ស័យឈ្មោះ ជៀន (គេចខ្លួន) យកជិះគេចខ្លួនបាត់ ។


👮🏽‍♀️វត្ថុតាងចាប់យក : 

-ម៉ូតូចំនួន ០១គ្រឿងម៉ាក និច ពណ៌ស ឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ ១HR-៥៦១១ (របស់ជនសង្ស័យ) និងខ្សែកចំនួន ០១ខ្សែ(លោហៈធាតុពណ៌ស) ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង ។


-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages