ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ក្នុងខណ្ឌចំការមន!!! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ក្នុងខណ្ឌចំការមន!!!


ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ក្នុងខណ្ឌចំការមន!!!


ភ្នំពេញ ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។
ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាហលើនេះ យ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។ 

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages