ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៣៨លានរៀល(សាមសិបប្រាំបីលានរៀល) ជូនដល់គ្រួសារសពចំនួន០៧នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៣៨លានរៀល(សាមសិបប្រាំបីលានរៀល) ជូនដល់គ្រួសារសពចំនួន០៧នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៣៨លានរៀល(សាមសិបប្រាំបីលានរៀល) ជូនដល់គ្រួសារសពចំនួន០៧នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 

(បន្ទាយមានជ័យ)​:​នៅព្រឹកថ្ងៃទី ៦ ខែ មិនា  ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៣៨លានរៀល(សាមសិបប្រាំបីលានរៀល) ជូនដល់គ្រួសារសពចំនួន០៧នាក់ដូចខាងក្រោម :

១- លោកអនុសេនីយ៍ឯក ម៉ក់ វីដាដ នាយរងផ្នែក វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ទឹកប្រាក់ ៦,០០០,០០០រៀល។ 

២- លោកអនុសេនីយ៍ឯក ព្រឿង ពៅ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៣- លោកអនុសេនីយ៍ឯក ទន់ ញឹម

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៤- លោកអនុសេនីយ៍ឯក សុខ ម៉ៅ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៥- លោកអនុសេនីយ៍ត្រី ជឹម ពេជ្រ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៦- លោកអនុសេនីយ៍ត្រី ឈិត ឆាន

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៧- លោកស្រី ឆេង វន្នី ភរិយាលោកវរសេនីយ៍ត្រី ផាន់ ផែន នាយផ្នែក វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩១១ទឹកប្រាក់ ចំនួន២,០០០,០០០រៀល។ 


ដែលពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈ    កម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន រួមសហការី ។


ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា សំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិងធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ។


លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា៖ ថវិកាដែលបានផ្តល់ជូននាពេលនេះ គឺជាថវិការបស់សមាគម មិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយរំលែកទុក្ខលំបាកឲ្យគ្នាទៅវិញទៅមកពេលដែលសមាជិក សមាជិការបស់សមាគមមិត្តនគរបាលជាតិមានធុរៈក្នុងគ្រួសារចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម ក្នុងនោះសមាជិកឬសមាជិការបស់សមាគមមិត្តនគរបាលជាតិទទួលមរណភាពម្នាក់ទទួលបានថវិកាចំនួន៦.០០០.០០០រៀល (ប្រាំមួយលានរៀល) បើស្វាមីឬភរិយារបស់សមាជិកទទួលមរណភាព ទទួលបានថវិកា ចំនួន២.០០០.០០០រៀល(ពីរលានរៀល)ផងដែរ ៕















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages