គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងនគរបាលស្រុកមង្គលបូរី ចុះផ្សព្វផ្សាយអំពីវិធានការ បង្កា ទប់ស្កាត់ គ្រោះអគ្គីភ័យដល់ពលរដ្ឋតាមមូលដ្ឋាន

ដោយ :www.meassoranews.com



កម្លាំងនគរបាលស្រុកមង្គលបូរី ចុះផ្សព្វផ្សាយអំពីវិធានការ បង្កា ទប់ស្កាត់ គ្រោះអគ្គីភ័យដល់ពលរដ្ឋតាមមូលដ្ឋាន


បន្ទាយមានជ័យ: អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សុិន ណារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការផ្សព្វផ្សាយអំពីការបង្កា ទប់ស្កាត់ គ្រោះអគ្គីភ័យជូនដល់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានក្នុងទូទាំងស្រុកមង្គលបូរី ដើម្បីអោយមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ។


ទន្ទឹមគ្នានេះ នគរបាលយើងក៏បាន ផ្សព្វផ្សាយអំពី -គោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព -ផលប៉ះពាល់នៃគ្រឿងញៀន -ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលានិងប្រជាពលរដ្ឋផងដែរ។


កម្លាំងនគរបាលក៏បានត្រៀមកម្លាំងយាមល្បាត ប្រចាំការ ២៤ម៉ោង សម្រាប់ត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ឬគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុ៕



No comments