កិច្ចប្រជុំត្រួតផ្សព្វផ្សាយផែនការការពារនៅតំបន់អន្លង់ជ្រៃ
#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល និងឆ្លងសាលាបុណ្យ ព្រមទាំងប្រាសាទមរតកចក្រី ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំជាន់ខ្ពស់ បងប្អូនប្រជាពលរដ្ឋ នាពេលខាងមុខនេះ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ឲ្យ មេបញ្ជាការគោលដៅទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការ គ្រប់គ្រងត្រួតពិនិត្យ ដឹកនាំ កងកម្លាំងក្រោមឱវាទ របស់ខ្លួន ឲ្យបានរឹងមាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសហការជាមួយកងកម្លាំងពាក់ព័ន្ធ ។
ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត ក្រុមការងារ ។
បន្ទាប់ពីកិច្ចប្រជុំ លោកឧត្តមសេនីយ៍ស្នងការបានដឹកនាំ មេបញ្ជាការគោលដៅ ដើរ ត្រួតពិនិត្យមើលទីតាំងភូមិសាស្ត្រជាក់ស្តែង និងកន្លែងសម្តែងល្ខោនបាសាក់ ការលក់ទំនិញផ្សេងៗ នៅបរិវេណ តំបន់អន្លង់ជ្រៃ ដើម្បីត្រៀមការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ៕
No comments:
Post a Comment