នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រារព្វកម្មវិធីបិទវគ្គបណ្តុះបណ្តាល លំហាត់របៀប នៅកន្លែងរយៈពេល ២សប្តាហ៍ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រារព្វកម្មវិធីបិទវគ្គបណ្តុះបណ្តាល លំហាត់របៀប នៅកន្លែងរយៈពេល ២សប្តាហ៍


នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រារព្វកម្មវិធីបិទវគ្គបណ្តុះបណ្តាល លំហាត់របៀប នៅកន្លែងរយៈពេល ២សប្តាហ៍

(ខេត្តបន្ទាយមានជ័យ )៖ នៅរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមេរៀនលំហាត់របៀបនៅនិងកន្លែង ដល់នគរបាលសិក្ខាកាមចំនួន ៦១នាក់ ក្រោយបញ្ចប់ការសិក្សារយះពេល២សប្តាហ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ស្នងការរង នាយ នាយរង ការិយាល័យបុគ្គលិក ការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និង មន្ត្រីនគរបាលជាសិក្ខាកាមច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកស្នងការរង លោកនាយ នាយរង ការិយាល័យបុគ្គលិក និងការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជ្រោមជ្រែងរហូតវគ្គនេះទទួលបានលទ្ធផលល្អនិងសម្រេចជោគជ័យតាមផែនការ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញប្រើប្រាស់ឱ្យចំគោលដៅ និងត្រូវចែករំលែកបទពិសោធន៍ដល់កម្លាំងផ្សេងៗទៀតនៅតាមអង្គភាពរាងខ្លួនៗឱ្យមានប្រសិទ្ធិភាព ប្រើប្រាស់ជំនាញឱ្យមានប្រយោជន៍ដល់អង្គភាពនិងមនុស្សទូទៅក្នុងសង្គម ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ មានអាកប្បកិរិយា និងសីលធម៌ល្អ ទាំងក្នុងការងារនិងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយជា ពលរដ្ឋល្អ មន្រ្តីនគរបាលល្អ ៕












No comments:

Post a Comment

សុខភាពនិងសម្រស់

Pages