គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ត្រី ចិន នី ចាត់តំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនលោកស្រី នី ផល្លី ត្រូវជាភរិយា សពលោកអនុសេនីយ៍ទោ កែវ សិទ្ធី

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ត្រី ចិន នី ចាត់តំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនលោកស្រី  នី ផល្លី ត្រូវជាភរិយា សពលោកអនុសេនីយ៍ទោ កែវ សិទ្ធី

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ  ស្នងការរង ទទួលផែនការងារធធានមនុស្ស និងអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្ត ដែលមានការចូលរួមពី លោកនាយការិយាល័យបុគ្គលិក ព្រមទាំងសហការី នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល ប្រគល់ជូន លោកស្រី នី ផល្លី ត្រូវជាភរិយា សពលោកអនុសេនីយ៍ទោ កែវ សិទ្ធី នាយផ្នែក ការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល (ចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយជំងឺលើសសម្ពាធឈាម ៕


No comments