តមតាមការអញ្ជើញពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នាថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង និងលោក ចាន់ ឈន់ ប្រធានការិយាល័យ នៃមន្ទីរបរិស្ថានខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលា និងទស្សនៈកិច្ចសិក្សា ស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង ដែលប្រព្រឹត្តិទៅនៅទីក្រុង Kitakyushu និងទីក្រុង Fukuoka ប្រទេសជប៉ុន។ សិក្ខាសាលា និងដំណើរទស្សនៈកិច្ចសិក្សានេះប្រព្រឹត្តិទៅរយៈពេល ៤ ថ្ងៃ
ថ្ងៃទី១~ បានពិភាក្សាអំពីទស្សនវិស័យ និន្នាការ និងការគ្រប់គ្រងសំណល់រឹងជាសកល នៅប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងបានចូលរួមស្តាប់នូវការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងកាកសំណល់រឹងរបស់ទីក្រុង Kitakyushu។
ថ្ងៃទី២~ បានចូលរួមទស្សនៈកិច្ចនៅស្ថានីយ៍ញែកកាកសំណល់រឹង Nishihara Corp. និងបានចូលរួមពិភាក្សាផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្ថានភាពបច្ចុប្បន្ន និងគោរលនយោបាយស្តីពីការគ្រប់សំណល់រឹង បញ្ហាបញ្ហាប្រឈម និងការគាំទ្រនូវតម្រូវការ។
ថ្ងៃទី៣~ បានចូលរួមស្តាប់នូវការចែករំលែកបទពិសោធន៍ការគ្រប់គ្រងទីលានចាក់សម្រាម និង ទស្សនៈកិច្ចនៅទីលានចាក់សម្រាមរបស់ក្រុង Fukuoka និង បានទស្សនៈកិច្ចនៅក្រុមហ៊ុន FUKUOKA Bio Recycling Co.,Ltd ។
ថ្ងៃទី៤~ បានចូលរួមពិភាក្សាអំពីផែនការសកម្មភាពជាមួយទីក្រុង Fukuoka និងទស្សនាតំបន់វប្បធម៌។
No comments:
Post a Comment