លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅពិនិត្យ បញ្ជាដឹកនាំដោយផ្ទាល់ និងបានបញ្ជាឲ្យ កងកម្លាំងនគរបាលខេត្ត ចុះទៅជួយអន្តរាគមន៍រុះរើជាបន្ទាន់ ចំពោះផ្ទះប្រជាពលរដ្ឋដែល នៅកៀកនឹងកន្លែងបាក់ច្រាំងទន្លេ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅពិនិត្យ បញ្ជាដឹកនាំដោយផ្ទាល់ និងបានបញ្ជាឲ្យ កងកម្លាំងនគរបាលខេត្ត ចុះទៅជួយអន្តរាគមន៍រុះរើជាបន្ទាន់ ចំពោះផ្ទះប្រជាពលរដ្ឋដែល នៅកៀកនឹងកន្លែងបាក់ច្រាំងទន្លេ


លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅពិនិត្យ បញ្ជាដឹកនាំដោយផ្ទាល់ និងបានបញ្ជាឲ្យ កងកម្លាំងនគរបាលខេត្ត ចុះទៅជួយអន្តរាគមន៍រុះរើជាបន្ទាន់ ចំពោះផ្ទះប្រជាពលរដ្ឋដែល នៅកៀកនឹងកន្លែងបាក់ច្រាំងទន្លេ


#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២ និង ១៥នាទី
ក្រោយពីទទួលបាន សេចក្តីរាយការណ៍ថា មានករណីបាក់ច្រាំង កើតឡើងនៅចំណុច ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅពិនិត្យ បញ្ជាដឹកនាំដោយផ្ទាល់ និងបានបញ្ជាឲ្យ កងកម្លាំងនគរបាលខេត្ត ចុះទៅជួយអន្តរាគមន៍រុះរើជាបន្ទាន់ ចំពោះផ្ទះប្រជាពលរដ្ឋដែល នៅកៀកនឹងកន្លែងបាក់ច្រាំងទន្លេ ខាងលើ ។

ដោយមានកងកម្លាំងនគរបាលចូលរួមជួយអន្តរាគមន៍រុះរើផ្ទះប្រជាពលរដ្ឋ រួមមានៈ កងកម្លាំង របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ។

នៅក្នុងហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យបាក់ច្រាំងទន្លេបណ្តោយប្រវែង៥០ម៉ែត្រ មានទទឹងប្រវែង៥ម៉ែត្រ និងធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៣គ្រួសារ រួមមាន៖
    🏠. គ្រួសារទី១ មានសមាជិកចំនួន ០៦នាក់ប្រុស ០៣នាក់ ដីមានទំហំទទឹង១០ម៉ែត្រ ផ្ទះទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ផ្ទះឈើ តំបូលប្រកសង្សី ជញ្ជាំងបាំងសង្សី ។
    🏠. គ្រួសារទី២ មានសមាជិកចំនួន ០៧នាក់ ប្រុស០៥នាក់ ដីមានទំហំទទឹង១០ម៉ែត្រ ផ្ទះទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ   ផ្ទះឈើ តំបូលប្រកសង្សី ជញ្ជាំងបាំងសង្សី ។
    🏠. គ្រួសារទី៣ មានសមាជិកចំនួន ០៤នាក់ ប្រុស០នាក់ ដីមានទំហំទទឹង ១០ម៉ែត្រណ្តាយ៧ម៉ែត្រ ផ្ទះទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ផ្ទះឈើ តំបូលប្រកសង្សី ជញ្ជាំងបាំងសង្សី ។

ចំពោះលទ្ធផលដែលកងកម្លាំងនគរបាលយើង សម្រេចបានក្នុង ករណីបាក់ច្រាំងទន្លេខាងលើនេះ គឺ បានជួយរុះរើផ្ទះបានចំនួន ០២ខ្នង និងបានដឹកជញ្ជូនគ្រឿងផ្ទះយកទៅរក្សាទុកនៅទីកន្លែងមានសុវត្ថិភាព រួចរាល់ ។ និងផ្ទះទី៣ កងកម្លាំងយើងបាន រំកិលទៅកន្លែងមានសុវត្ថិភាព ។

លោកឧត្តមសេនីយ៍ស្នងការក៏បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមមាត់ ក្នុងករណីមានហេតុការណ៍បន្ទាន់ចាំបាច់ ត្រូវការឲ្យកងកម្លាំងនគរបាលយើង ជួយអន្តរាគមន៍ គឺបងប្អូនប្រជាពលរដ្ឋ អាចទំនាក់ទំនង មកលេខទូរស័ព្ទ ០៧១ ៤៤២២ ៦៦៦ បានគ្រប់ពេលវេលា ថ្ងៃ/យប់ ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនកងកម្លាំងនគរបាលជាតិ ចំណុះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងចូលរួម រុះរើ រំកិល និងដឹកជញ្ជូនគ្រឿងផ្ទះ របស់បងប្អូនប្រជាដែលរង់ដោយបាក់ច្រាំងទន្លេ យ៉ាងយកចិត្តទុកដាក់ យកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សូមជូនពរបងប្អូន កងកម្លាំងទាំងអស់ ទទួលបាននូវ ពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🤩🌹៕


















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages