គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសួរសុខទុក្ខ ត្រួតពិនិត្យសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងពង្រឹងការងារជំនាញបន្ថែមដល់ មន្ត្រី ប៉ុស្តិ៍គរបាលរដ្ឋបាល

ដោយ :www.meassoranews.com


ចុះសួរសុខទុក្ខ ត្រួតពិនិត្យសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងពង្រឹងការងារជំនាញបន្ថែមដល់ មន្ត្រី ប៉ុស្តិ៍គរបាលរដ្ឋបាល

ខេត្តត្បូងឃ្មុំ៖ នៅថៃ្ងអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសួរសុខទុក្ខ ត្រួតពិនិត្យសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងពង្រឹងការងារជំនាញបន្ថែមដល់ មន្ត្រី ប៉ុស្តិ៍គរបាលរដ្ឋបាលស្វាយឃ្លាំង ក្រូចឆ្មារ និងឈូក កំពង់ទ្រាស ព្រែកអាជី និងទ្រា នៃ អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មា និង ប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ជីរោទិ៍ទី១ ជីរោទិ៍ទី២ ទន្លេបិទ បឹងព្រួល និងពាមជីលាំង នៃ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើ ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ខិតខំប្រឹងប្រែងបម្រើការងារសេវាសាធារណៈ ចុះល្បាត និងជួយផ្សព្វផ្សាយលក្ខណៈសម្បត្តិភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសារថែមទៀត ៕




























No comments