គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានរៀបចំប្រជុំផ្ទៃក្នុង

ដោយ :www.meassoranews.com


ខេត្តតាកែវ ៖ នៅរសៀលថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដោយមានការចូលរួមពី លោក-លោកស្រីស្នងការរង លោកអនុប្រធានការិយាល័យកណ្ដាល លោកនាយការិយាល័យ នាយរងការិយាល័យជំនាញទាំង៣២  លោកមេបញ្ជាការ មេបញ្ជាការរងទាំងអស់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលខេ៦០៣ លោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ សន្តិសុខ សណ្ដាប់ធ្នាប់ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០  លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ១១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ សរុបចំនួន ២៧៣នាក់ ស្រី ០៣នាក់។






No comments