លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំមានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនិយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់  មេបញ្ជាការវរការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក។


ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលដូចតទៅនេះ៖ 

- ជម្រុញអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងការប្រមូលផ្តុំតវ៉ាផ្សេងៗ

- ត្រូវបង្កើនសកម្មភាពប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាពរបស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគ ប្រជាពលរដ្ឋឲ្យប្រមូលផ្តុំ ធ្វើកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(DTA)។

 - ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។

- កម្លាំងអធិការនគរបាលក្រុង/ស្រុក ត្រូវសហការជាមួយអាជ្ញាធរដែនដី ធ្វើសកម្មភាពឃោសនាឲ្យបានសកម្ម ដើម្បីអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង ពាក់ព័ន្ធតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(DTA)។

- ត្រូវធ្វើការប្រមូលកម្លាំង ប្រជុំដាក់ផែនការពង្រឹងលើការងារការពារបូរណះភាពដែនដី ការងារការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការាំងស្កាត់រាល់សកម្មភាពរំលោភរំខាន និងការវិវាទផ្សេងៗ។

- បន្តពង្រឹងការផ្តល់សេវាសាធារណះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសសិស្សសាលាដែលទើបគ្រប់អាយុ។

- ត្រូវបន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងតាមអង្គភាពឲ្យបានល្អ៕



















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages