លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។


ពិធីនេះប្រារព្ធ​ធ្វើ​ឡើង​ក្រោអធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមប្រតិភូ និងមានការអញ្ជើញចូរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុងស្រុកទាំង៩ លោក អធិការ នគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការទាំង៤  លោកនាយប៉ុស្តិ៍ទាំង៦៧ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ទាំង៦៧ ។


ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំប្រទេស ពិសេសនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើបច្ចុប្បន្នភាពក្នុងខេត្ត និងធ្វើការបិទទាំងស្រុងរាល់ល្បែងខុសច្បាប់ទាំងអស់។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា យើងមិនធ្វើតែរាល់ល្បែងខុសច្បាប់នោះទេ គឺត្រូវរួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ បង្ការ បង្រ្កាប បទល្មើសផ្សេងទៀតដូចជា អ្នកចែកចាយគ្រឿងញៀន ក្មេងទំនើង ត្រូវដាក់ទោសឲ្យធ្ងន់បំផុត ដោយអនុវត្តតាមពាក្យស្លោកថា ៣កុំ ១រាយការណ៍គឺ ១៖កុំពាក់ព័ន្ធ ២៖កុំអន្តរាគមន៍ ៣៖កុំបន្ធូបន្ថយទោស (ជាសមត្ថកិច្ចតុលាការ) និង១ បើឃើញបទល្មើសហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វិធានការយើងបង្រ្កាបឲ្យប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើស ជាដាច់ខាតទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា ធ្វើឲ្យគោលនយោបាយភូមិ សង្កាត់ មានសមត្ថភាព ផងដែរ៕




















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages