ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថៃ្ងសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ ពិនិត្យ និងពង្រឹងការងារជំនាញបន្ថែម ដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនតី កោងកាង កក់ ត្រពាំងផ្លុង ក្រែក និងវាលម្លូរ ស្រុកពញាក្រែក ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើ ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់៖
✍️ ខិតខំប្រឹងប្រែងបម្រើការងារសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។
✍️ ធ្វើបច្ចុប្បន្នភាព ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត និង KTV ដើម្បីធានាបាននូវសន្តិសុខសង្គម ។
✍️ បន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យអស់ពីលទ្ធភាព ។
✍️ បន្តផ្សព្វផ្សាយ លក្ខណៈសម្បត្តិភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និង អប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និង ច្បាប់ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមសាលារៀន និងទីប្រជុំជននានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
✍️ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហការ ជាមួយបណ្តា ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជាប់ព្រំប្រទល់គ្នា ។
✍️ ត្រូវបន្តថែរក្សា អនាម័យ និងសម្អាត បរិស្ថាន ប៉ុស្តិ៍រដ្ឋបាល ឲ្យបានស្អាតជាប្រចាំ និងរៀបចំសួនដាំផ្ការលម្អ ។
✍️ បន្តល្បាតចុះ តាមភូមិសាស្ត្រតំបន់ងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើស នៅមូលដ្ឋាន និងណែនាំដល់ ប្រជាពលរដ្ឋ ដែលទុកម៉ូតូតាមចំការ និងវាលស្រែ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។
✍️ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាថ្មី និងចាស់ (គ្រឿងញៀន ក្មេងទំនើង និង ព្រហ្មទណ្ឌ) ។
✍️ បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែរក្សាសម្ភារៈ ជាពិសេសអាវុធ ទុកដាក់មានសុវត្ថិភាពខ្ពស់ ។
✍️ ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ចូល និងចេញពីសាលារៀន ពិសេសនៅជាប់ផ្លូវជាតិ ។
✍️ ត្រូវស្លៀកពាក់ ឯកសណ្ឋាន និងស្លាកសញ្ញា ឲ្យបានត្រឹមត្រូវ ពេលបំពេញការងារប្រចាំថ្ងៃ និង ចុះបេសកកម្ម ៕
No comments:
Post a Comment