លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅ​ព្រឹកថ្ងៃ​ទី ២៦ ខែ សីហា ឆ្នាំ២០២៤​ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី២ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុប ៥៨ នាក់ ស្រី ១០នាក់ ។


គួរជម្រាបថា កម្មសិក្សាការីខាងលើនេះ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៣ មកពីសាលា​នគរ​បាល​ជាតិ​ភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេលជិត១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី២៦ ខែ សីហា ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤។


នាឳកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។


លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ បាន​ចាត់​ទុក​ថា ​ការ​ចុះ​កម្ម​សិក្សា​របស់​ក្មួយ​ៗ​ ប្អូនៗនា​ពេល​នេះ​ គឺដេីម្បី​ផ្សារភ្ជាប់​ការ​សិក្សា​ទ្រឹស្តី​ ជាមួយនិងការអនុវត្ត​ការងារ​ជាក់​ស្តែង​ និង​អនុវត្ត​តាម​កម្ម​វិធី​អប់រំសាលាបណ្ឌិត្យ​សភានគរ​បាល​កម្ពុជា​​បាន​តម្រូវឲ្យ​សិស្ស​នគរ​បាល​ចុះ​ធ្វេី​កម្ម​សិក្សា​ និង​អនុវត្ត​ការងារ​ជាក់​ស្តែង​ នៅ​តាម​អង្គភាពសាមី​នី​មួយ​ៗ​ដេីម្បី​សិក្សា​ស្វែង​យល់ពីចំណេះ​ ជំនាញ​របៀប​របបធ្វេីការងារប្រចាំថ្ងៃរបស់នគរបាលជាតិ៕














No comments:

Post a Comment

សុខភាពនិងសម្រស់

Pages