នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធ។
គូសបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤នេះ មានរបៀបវារៈចំនួន៤ រួមមាន ៖ ១.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ៣. ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ៤. ពិនិត្យ ពិភាក្សា និងអនុម័ត ទៅលើការដាក់បញ្ចូលទន្លេតំបន់សប្បនិម្មិត ជាតំបន់អភិរក្ស និង៥.បញ្ហាផ្សេងៗ .....៕
No comments:
Post a Comment