លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)  


បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នា នាំយកទ័យទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត ហៅវត្តចង្ហា ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ។


ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនា លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ និងភរិយា ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន អង្ករ១តោន ទឹកសុទ្ធ៣០កេស ព្រះសង្ឃ១៤ ថវិការសម្រាប់កសាង ចំនួន១លានរៀល ថ្លៃទឹកថ្លៃភ្លើង(អគ្គីសនី) ចំនួន៥០ម៉ឺនរៀល ថវិការសម្រាប់ព្យាបាលព្រះសង្ឃអាពាធ(ថវិការបម្រុងទុកព្យាបាលជម្ងឺសង្ឃ)ចំនួន៦០ម៉ឺនរៀល និង សម្រាប់ចង្ហាន់ចំនួន១លានរៀល។ ក្រៅពីនេះក៏បានចែកជូនដល់តាជី យាយជី ដែលមានអាយុ៦៥ឆ្នាំឡើងចំនួន១១០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ថវិការ២ម៉ឺនរៀល។ ប្រជាការពារចំនួន៧នាក់ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល។


គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗ។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា៕

















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages