គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរនិងសហការីបានអញ្ជើញអមដំណើរលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនិងក្រុមការងារដើម្បីចុះសួរសុខទុក្ខមន្រ្តីចំនួន ៣ រូបដែលមានជំងឺឈឺរ៊ាំរៃនិងពិការភ្នែក

ដោយ :www.meassoranews.com


នារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរនិងសហការីបានអញ្ជើញអមដំណើរលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនិងក្រុមការងារដើម្បីចុះសួរសុខទុក្ខមន្រ្តីចំនួន ៣ រូបដែលមានជំងឺឈឺរ៊ាំរៃនិងពិការភ្នែកនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈររួមមាន:

១ លោកអនុសេនីយ៍ឯក ខួន អូន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ស្ថិតនៅភូមិគោកទ្រា ឃុំល្វា ស្រុកព្រៃឈរ 

២ លោកអនុសេនីយ៍ឯក ម៉ី ចំរើន មន្រ្តីផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្ថិតនៅភូមិទ្រមុខ ឃុំតុងរ៉ុង ស្រុកព្រៃឈរ

៣ លោកអនុសេនីយ៍ឯក នេត ហ៊ាង មន្រ្តីប៉ុស្តិ៍ជ្រៃវៀន នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្ថិតនៅភូមិគោកទ្រា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម 


ក្នុងការចុះសួរសុខទុក្ខនេះផងដែល លោកស្រី ឈាង ស្រីនាថ ក្នុងនាមជាប្រធានកិតិ្តយសក៍បានពាំនាំសេចក្ដីនឹករលឹកនិងសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ក៍ដូចជារូបលោកស្រីផ្ទាល់និងក្រុមការងារ ដោយបាននាំយកនូវភេជ្ជៈនិងថវិកាមួយចំនួនក្នុងម្នាក់ៗរួមមាន: ទឹកភេជ្ជៈ ២ កេស ទឹកបរិសុទ្ធ ១ កេស រួមទាំងថវិកាក្នុងម្នាក់ទទួលបាន ៣០ មុឺនរៀល ក្នុងនោះផងដែលថវិកាលោកអធិការឧបត្តម ១០ មុឺនរៀលផងដែល ។


No comments