រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងបាវិត កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងបាវិត កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងមានការចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី លោកចៅសង្កាត់ និងស្មៀនទាំងប្រាំក្នុងក្រុង លោកប្រធានសាខាអគ្គិសនីបាវិត និងជីភូ ។
No comments