រដ្ឋបាលក្រុងបាវិត បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ សិក្ខាសាលានេះក្រោមអធិបតីភាព ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលក្រុងបាវិត បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ សិក្ខាសាលានេះក្រោមអធិបតីភាព ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរនានាជុំវិញខេត្ត តំណាងទីចាត់ការវិនិយោគខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកនាយករដ្ឋបាលស្តីទី លោកប្រធានការិយាល័យចំណុះក្រុង លោក លោកស្រី តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍នានា លោកចៅសង្កាត់ ស្មៀន និងជំនួយការរដ្ឋបាលសង្កាត់ទាំងប្រាំក្នុងក្រុង។
No comments